ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ សម្ពោធកុដិ និងសមិទ្ធផលនានានៅក្នុងវត្តកុលម្ពវ័ន្ត ហៅវត្តតាកុល

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ -សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តកុលម្ពវ័ន្ត ហៅវត្តតាកុល ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៣កើត ខែមាឃ ឆ្នាំច​សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕

ដោយ សោម ឫទ្ធី