សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលលើកទឹកចិត្តនិងគាំទ្រពិធីបុណ្យទំនៀមទម្លាប់ ប្រពៃណី និងពិធីសាសនាសំខាន់ៗនានារបស់បងប្អូនជនជាតិភាគតិច

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ -ក្នុងខណៈដែលបុណ្យចូលឆ្នាំចិនបាននិងកំពុងប្រព្រឹត្តិទៅ​យ៉ាងសប្បាយ​រីករាយនោះ ប្រ​មុខរាជរដ្ឋាភិបាល​ក​ម្ពុ​​​ជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា បងប្អូន​ជន​ជាតិ​ភាគតិច មានសិទ្ធិ​សេ​រីភាពពេញលេញក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើស រើស​របស់​ខ្លួន​ដោយគ្មានការ​រើ​​ស​អើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីរាជ រដ្ឋាភិ​បា​លផងដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ០១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ​២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច​តេជោ​នា​យករដ្ឋមន្ត្រីបាន សរសេរថា កាលពីថ្ងៃទី០៤  ខែកុម្ភៈ ម្សិលមិញ គឺយើងសង្កេតឃើញបងប្អូន​ប្រ​ជា​​ពលរដ្ឋ និង អាជីវករ ភាគច្រើននៅក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីសែន​អបអរសាទរ​ថ្ងៃ​ចូ​ល​ឆ្នាំចិន ជួប ជុំក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនោះក៏មានមន្រ្តីរាជការ មួយចំនួន​ធំ​បាន​ចូល រួមអបអរសាទរទាំងនៅតាមក្រសួង មន្ទីរ និងនៅតាមគេហដ្ឋានផងដែរ។ មិនថាតែ​ពិធី​បុណ្យ ចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗ​នា​នា របស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិ​បត្តិ​ទៅ​តាមជំ​នឿ​ និងការជ្រើសរើសរបស់ខ្លួនដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និង​លើក​ទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។

ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងទទួលបាននូវលាភ សំណាង​ល្អ​ពេញ​គ្រប់ទាំង១២ខែតែម្តង ជាមួយនឹងសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន៕

ដោយជឹម ណារី