ក្លិបនគរបាលជាតិបង្ហាញសមាសភាពកីឡាករ និងប្រកាសតែងតាំងអ្នកចាត់ការទូទៅក្រុម និងគ្រូបង្វឹកសម្រាប់រដូវកាលថ្មី

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញសមាសភាពកីឡាករនិងបានប្រកាស តែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជាអ្នកចាត់ការទូទៅក្រុម និងគ្រូបង្វឹកឈុតធំ លោក សារ៉េត ស៊ីដន សម្រាប់រដូវកាលថ្មី២០១៩ ដែលគ្រោងនឹងដំណើរការ នាដើមខែមីនាខាងមុខ។ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាភ្នំពេញ លោក ជឹង ឈាងលី អនុប្រធានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គោលដៅនៃការចាត់តាំងលោកប្រាក់សុវណ្ណារ៉ា មកជួយដឹកនាំក្រុមគឺជាចង់​បានជ័យជម្នះដើម្បីសម្រេចជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នារដូវកាលថ្មីនេះ។ ប៉ុន្តែការចង់ឈ្នះនេះ គឺជាបំណងនៃបណ្តាក្លិបនានា ដូចគោលបំណង របស់យើងដែរ ដូច្នេះវានឹងធ្វើឱ្យមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។ លោកបានបន្ដថា កីឡា ករដែលបានបង្ហាញជាផ្លូវការ នាពេលនេះគឺជាកីឡាករ ដែលបានចុះបញ្ជីរួចហើយ ប៉ុន្តែបើ ចាំបាច់ក្នុងបន្ថែមកីឡាករយើងនឹងអាចស្នើសុំចុះបញ្ជីបន្ថែម នាពេលខាងមុខ។ ចំពោះទីលាន ប្រកួតផ្ទាល់ខ្លួនរបស់ក្លិបនគរបាល នឹងបោះទីតាំងតំបន់អភិវឌ្ឍន៍ 7NG SkyLand ដែលមក ដល់ពេលនេះទីលាននេះកំពុងស្ថិតក្នុងការសាងសង់។

លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្រុមឈុតធំបានបញ្ជាក់ដែរថា តួនាទីអ្នកចាត់ ការទូទៅក្រុម ក៏ដូចជាគ្រូបង្វឹកពិតជាសំខាន់ណាស់ ដែលទទួលខុសត្រូវទាំងស្រុងមិនត្រឹម តែការហ្វឹកហាត់ និងការប្រកួតតែនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែតួនាទីទំាងពីរនេះ មានកិច្ច ការជាច្រើនទៀត ដូចជាការរៀបចំផែនការ ទំនាក់ទំនងគ្រប់ផ្នែកទាំងអស់ ដែលត្រូវបំពេញ ដើម្បីជួយជំរុញឱ្យក្លិបក្លាយទៅជាក្លិបអាជីពមួយពិតប្រាកដ។ លោកបានអះអាងថា ក្លិបបាល់ ទាត់នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាមានចំនួន៤ប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណពីAFC ដូច ជាវិសាខា បឹងកេត ភ្នំពេញក្រោន ណាហ្គាវើល ហើយគម្រោងនាថ្ងៃអនាគត ក្លិបអគ្គស្នងការ ដ្ឋាននគរបាលជាតិ នឹងខិតខំធ្វើយ៉ាងណាឱ្យមានអាជ្ញាប័ណ្ណពី AFC ដូចក្លិបទាំង៤នេះដែរ៕

ដោយ ហេង ណាលីន