អង្គរការជីវិតសត្វស្លាបអន្តរជាតិ ជំរឿនសំបុកពងកូនត្រដកតូច ប្រចំាឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ ឆ្នាំ២០១៨ -អង្គរការជីវិតសត្វស្លាបអន្តរជាតិ បានឱ្យដឹងនៅថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា មានសំបុកសត្វត្រដក់តូច ចំនួន១៩សំបុកបានរកឃើញ និង អង្គេតដោយបុគ្គលិកទីវាល របស់អង្គរការជីវិត សត្វស្លាបអន្តរជាតិ និង គណៈកម្មការ សហគមន៍តំបន់ការពារធម្មជាតិ អូររៃ និងវាលកំបោរ នាដែនជម្រកសត្វព្រៃលំផាត់ពេញមួយឆ្នាំ២០១៨។

ប្រភពដដែលបានបន្តឱ្យដឹងថា ក្នុងចំណោម១៩ គឺមាន ១៦សំបុក ញាស់បានកូន ចំនួន ២៥ក្បាល។ ដោយឡែក ៣សំបុកទៀតមិនញាស់ដោយ​សារការរំខាន​ពី​សកម្មភាព​របស់មនុស្ស​ក្នុងនោះមានមួយសំបុកត្រូវបានគេផ្ដួល​រំលំដើមឈើក្នុងគោលបំណងប្រមូលពងកូន។ ពេលនេះ អង្គការ​ជីវិត​សត្វស្លាបកម្ពុជា ឧទ្យានុរក្ស និងសហគមន៍បាន​និងកំពុង​ប្រឹងប្រែងយ៉ាងសកម្មក្នុងកិច្ចការពារនិងអភិរក្សសត្វស្លាបកម្រដែលមានក្នុងដែនជម្រកសត្វព្រៃ លំផាត់នេះ។ ត្រដក់តូចត្រូវបានចាត់ទុកក្នុងបញ្ជីក្រហមថា ជាសត្វដែលរងការគម្រាមកំហែងជិតផុតពូជលើភពផែនដី ៕

ដោយ ណយ នឿន (ប្រភព អង្គរការជីវិតសត្វស្លាបអន្តរជាតិ )