អាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យតូរូនតូ ធ្វើកំណាយស្រាវជ្រាវខឿនព្រះវិហារពុទ្ធសាសនា នៅអង្គរធំ

AKP សៀមរាប ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ —

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូ ប្រទេសកាណាដា បើកគម្រោងស្រាវជ្រាវមួយឈ្មោះ “គម្រោងព្រះវិហារអង្គរ” (Angkor Vihara Project) ដោយបានធ្វើការសម្អាតទីតាំងខឿនព្រះពុទ្ធសាសនាថេរវាទចំនួន ៨ទីតាំង នៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ឃុត សៅ