មន្ទីរអប់រំយុជន និងកីឡាខេត្តព្រះវិហារ បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ

AKP ព្រះវិហារ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ -នៅមន្ទីរអប់រំយុជន និងកីឡាខេត្តព្រះវិហារ បានបើកសន្និបាតបូកសរុបលទ្ធផលការ ងារអប់រំយុវជន និងកីឡាប្រចាំឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ នៅព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ ។

លោក មុត ភិសិទ្ធនា  បានមានប្រសាសន៍ថា មន្ទីរអប់រំ យុវជន និងកីឡាត្រូវចូលរួមចំណែកបន្ដអនុវត្ដន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ដិភាព​ ការសិក្សាធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពង្រឹងសកម្មភាពអប់រំផ្នែកកីឡា និងជំរុញឱ្យមានការចូលរួម   បន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ អង្គការ ដៃគូអភិ   វឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធដែលតែងតែឧបត្ថម្ភ គាំទ្រ និងចំណាយពេលវេលាដ៏មានតម្លៃសម្រាប់គាំទ្រដល់វិស័យអប់រំ នៅក្នុងខេត្តព្រះវិហារ ទាំងផ្នែកបច្ចេកទេស ថវិកា និងកិច្ចសហប្រតិបត្ដិការនានា ដើម្បីឆ្លើយតបនូវតម្រូវការការរីកចម្រើននៃប្រទេសកម្ពុជាយើង ៕

ដោយ ទិត ស្រ៊