ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យនាយកប្រតិបត្តិក្រុមហ៊ុន CATS International Co.,​ Ltd. ចូលជួបសម្តែងការគួរសម និងប្រគល់ជូនម៉ូតូកង់បី ចំនួន១០គ្រឿង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក JASON NG នាយកប្រតិបត្តិក្រុមហ៊ុន CATS International Co., Ltd. ចូលជួបសម្តែងការគួរសម និងប្រគល់ម៉ូតូកង់បី ចំនួន១០គ្រឿង ជូនដល់ក្រសួងព័ត៌មាន ដើម្បីចែកទៅតាមអគ្គនាយកដ្ឋានរបស់ក្រសួងសម្រាប់បម្រើការងារ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា