កម្ពុជានឹងយកសិល្បៈ៥ទម្រង់បង្ហាញក្នុងព្រឹត្តិការណ៍ឈីងហ្គេឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩​ — សហភាពសហព័ន្ធយុវជនកម្ពុជា នឹងនាំយកសិល្បៈ៥ទម្រង់ចូលរួមសម្តែងក្នុង ព្រឹត្តិការណ៍ ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅ នៅទីតាំង F1 Pit bulding សាធារណរដ្ឋ សិង្ហបុរី។ឯកឧត្ដម សុខ សប្បាយណា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា​បាន​ឱ្យដឹងក្នុងសន្និសីទសារព័ត៌ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះថា សហភាពសហ ព័ន្ធយុវជនកម្ពុជា នឹងនាំយកសិល្បៈចំនួន៥ទម្រង់ទៅ សម្តែងក្នុងព្រឹត្តិការណ៍ក្បូនសង្ហែ «ឈីងហ្គេ» ឆ្នាំ២០១៩ នៅសាធារណៈសិង្ហបុរី ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ ឯកឧត្តមបន្តថា សិល្បៈ ៥ទម្រង់ ដែលនឹងត្រូវយកទៅសម្តែងរួមមាន ទី១ របាំម្ករ គឺជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែលបង្កើតឡើងដើម្បីជានិមិត្តរូបនៃភាពត្រជាក់ត្រជំ និង​ជ័យ​ជម្នះរបស់កងទ័ពជើងទឹកខ្មែរអំឡុងសម័យអង្គរ។ ម្ករជាប្រភេទសត្វត្រីម្យ៉ាង មានដង ខ្លួន​ដូចជានាគ ដែលនៅក្នុងជំនឿខ្មែរចាត់ទុកអំបូរនាគជាកំណើតដូនតាខ្មែរ។ ទី២ ឈុតព្រះថោង នាងនាគ គឺជានិមិត្តរូបនៃការកសាងវង្សត្រកូល និងប្រទេសជាតិខ្មែរ ដោយការផ្សារភ្ជាប់គ្នា រវាងមនុស្សជាតិជាតិសាសន៍ ការអនុវត្តនយោបាយដឹកនាំប្រទេស និងជំនឿសាសនាដែ លនាំឱ្យមានការរស់នៅជុំគ្នា ប្រកបដោយភាពសុខដុមក្សេមក្សាន្ដសុខសន្ដិភាព និងភាពស ម្បូរសប្បាយ។ ទី៣ ឈុតកូរសមុទ្រទឹកដោះ គឺបង្ហាញពីការរួមគ្នាសហការគ្នាចូលរួមយ៉ាង សស្រាក់សស្រាំ និងស្មើភាពគ្នារវាងទេវតា និងអសុរា ដើម្បីទទួលបាននូវសមិទ្ធផល ដែល បម្រើដល់ផលប្រយោជន៍រួម។ ទី៤ របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ  បង្ហាញពីការ អត់ធ្មត់ ខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយ ស្របជាមួយនឹងភាពរឹងមាំ និងម៉ឺងម៉ាត់ នៃ គុណល្បុក្កតោ។ ទី៥ ក្បាច់ផ្ការំដួល ផ្ការំដួល គឺជាផ្កាអត្តសញ្ញាណជាតិខ្មែរ។ ចាប់តាំងពី សម័យបុរាណកាលមកស្រ្តីខ្មែរត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិន​ក្រអូបឈ្ងុយឈ្ងប់ ហើយសាយក្លិនក្រអូបសាយបានឆ្ងាយតាមកម្លាំងខ្យល់បក់។ ដូចនេះ របាំ ផ្ការំដួល នឹងបង្ហាញពីភាពស្រស់ត្រកាល និងការរីកលូតលាស់ដ៏វិសេសវិសាល នៃជាតិ សាសន៍ខ្មែរ ដែលល្បីរន្ទឺដល់ពិភពលោក តាមរយៈយុវជនខ្មែរ និងប្រជាជនខ្មែរគ្រប់ៗរូប។

ឯកឧត្តមបានលើកឡើងថា អ្វីដែលជាការំពឹងទុករបស់យើងនោះគឺក្រៅពីការសម្តែ ង សិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួម យ៉ាងសកម្មរបស់យុវជនខ្មែរ ក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតា បន្សល់ ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយតាមលទ្ធភាពផ្សេងៗដែលអាចធ្វើបាន។ ទន្ទឹមនេះ សហភាពសហព័ន្ធយុវជនកម្ពុជាក៏សង្ឃឹមថា គណៈប្រតិភូ សិល្បករ សិល្បការិនី ទាំងអស់ នឹងបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងនាមជាតំណាងយុវជនកម្ពុជា ដែលពោរពេញដោយ សមត្ថភាព និងជាអ្នកបន្តវេនដឹកនាំនាវាកម្ពុជា ទៅថ្ងៃអនាគត។ លើសពីនេះទៀត ការចូល រួមក្នុងព្រឹត្តិការណ៍ ឈីងហ្គេ ក៏ជាឱកាសដែលគណៈប្រតិភូកម្ពុជាទាំងអស់ អាចកសាងទំនាក់ ទំនងល្អ ជាមួយមិត្តអន្តរជាតិ ហើយរួមគ្នានាំមកនូវភាពសុខដុមនៃវប្បធម៌ មនុស្សជាតិ និង ប្រទេសជាតិ៕

ដោយ ប៊ុនរិទ្ធ