ប្រធានសហព័ន្ធហាប់គីដូលើកឡើងថា កត្តាសន្តិភាពធ្វើឱ្យវិស័យកីឡាកម្ពុជា រីកចម្រើនគួរឱ្យកត់សម្គាល់

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩​ — ឯកឧត្តម ម៉ក សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានលើកឡើងថា ដោយសារតែ​កត្តាសុខសន្តិភាពទើបធ្វើឱ្យប្រទេសកម្ពុជាមានការីកចម្រើន ជាពិសេសវិស័យ កីឡាក៏មាន​ការរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះគឺការលើក​ឡើង របស់ឯកឧត្តម ក្នុងពិធីប្រកាសតែងតាំងទីប្រឹក្សារបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមបានបន្តថា ដោយសាការអភិវឌ្ឍនេះហើយទើបធ្វើឱ្យសហព័ន្ធជំនាញមួយ នេះ ត្រូតែខិតខំពង្រីកការអភិវឌ្ឍដូចគ្នា ដើម្បីដើរទន្ទឹមគ្នាជាមួយនឹងវិស័យកីឡាផ្សេងៗ ទៀត។ ឯកឧត្ដមបានលើកឡើងថា តាមរយៈគោលដៅ អភិវឌ្ឍន៍នេះ ជំហានទី១នេះ​សហព័ន្ធ​បានតែងតាំងទីប្រឹក្សាបានចំនួន៦នាក់ ដែលសុទ្ធសឹងតែជាអ្នកស្រឡាញ់ និងចង់លើកកម្ពស់ វិស័យកីឡាហាប់គីដូឱ្យមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែង និងរួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ចូល ប្រភេទកីឡាមួយនេះជាសមាជិករបស់សហព័ន្ធកីឡាហាប់គីដូពិភពលោក ដើម្បី​កៀរគរប្រទេសដទៃទៀតឱ្យបានច្រើនត្រៀមបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

​ លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​ សហព័ន្ធខ្មែរកីឡាហាប់គីដូបានឱ្យដឹងដែរថា ទី ប្រឹក្សា​ទាំង​៦រូប​នេះ​ សុទ្ធតែ​អ្នក​មាន​សមត្ថភាព​ និង​ស្រឡាញ់​ចូលចិត្ត​កីឡា​ជា​អ្នក​យល់​ដឹង​ច្បាស់​អំពី​សារប្រយោជន៍​នៃ​កីឡា។​ លោកបន្ដថា ដើម្បីជួយជ្រោមជ្រែងដល់សហព័ន្ធ​ហាប់គី ដូឱ្យកាន់តែរីកចម្រើននោះ គឺយើងត្រូវ​ការ​អ្នក​ជួយ​ឧបត្ថម្ភ​ និង​ជ្រោមជ្រែង​បន្ថែម​ទៀត​ ដូច្នេះ​ហើយ​ទើប​ខាង​សមាជិក​គណៈកម្មការ​ប្រតិបត្តិសម្រេច​ជ្រើសរើស​ទីប្រឹក្សាទាំង៦រូប។

តាម រយៈការតែងតាំងទីប្រឹក្សានេះ លោកជឿជាក់យ៉ាងមុតមាំថា ពួកគាត់នឹងជួយពន្លឿនដល់ការ អភិវឌ្ឍន៍វិស័យកីឡាហាប់គីដូកម្ពុជាកាន់តែល្អប្រសើរ ខណៈបច្ចុប្បន្នសហព័ន្ធក៏កំពុងខិតខំ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលថ្នាលយុវជនកាន់តែច្រើនឡើងៗ ដែលពេលនេះ កីឡា ករ កីឡាការិនីមួយចំនួន បានចូលរួមសម្ដែង​ស្នៀត​ពិសេសៗ​ជូនអង្គពិធីផងដែរ៕

ដោយ ហេង ណាលីន