‎អង្គការ BirdLife បង្ហាញកំណត់ត្រាថ្មីពីសំបុក ត្រយងយក្សនៅដែនជម្រកសត្វព្រៃលំផាត់‬

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ — ពេញមួយរដូវបន្តពូជ ក្នុងឆ្នាំ២០១៨ អង្គការជីវិតសត្វស្លាបអន្តរជាតិ  BirdLife បាន បង្ហាញពីការធ្វើកំណត់ត្រាសំបុកសត្វត្រយងយក្សចំនួន១៦ សំបុកបានរកឃើញ និងអង្កេត តាមដាននៅដែនជម្រកសត្វព្រៃលំផាត់‬ ក្នុងនោះសំបុកចំនួន ២ ត្រូវបានបរាជ័យដោយសារ ការរំខានរបស់មនុស្ស និងមួយទៀតត្រូវបានសត្វ បោះបង់ចោលដោយ មិនដឹងមូលហេតុ។ដោយឡែកកូនចំនួន១៩ ក្បាលត្រូវធំលូត លាស់ពីសំបុកចំនួន ១៣ ទៀតដែលនៅសល់។ បើយើងប្រៀបធៀបជាមួយលទ្ធផលសំបុករកឃើញក្នុង ឆ្នាំ២០១៦ វាមានការកើន ឡើង ៦០០ភាគរយ ដោយឡែកបើប្រៀបធៀបជាមួយលទ្ធផលសំបុករកឃើញក្នុង ឆ្នាំ២០១៧ មានការកើនឡើង១៧៨ភាគរយ។ នេះគឺជាកំណត់ត្រាថ្មី ដែលអង្គការជីវិតសត្វស្លាប អន្តរជាតិ BirdLife  បានលើកយកមកបង្ហាញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។ ចំនួន នៃសំបុកអតិបរមានៅតំបន់ទេសភាពនេះ តែទោះជាយ៉ាងណាអង្គការ BirdLife មិនអាច សន្និដ្ឋានថាចំនួនបក្សីជាតិ នេះមានការកើនឡើងនោះទេ ទិន្នន័យថ្មីនេះវា កើតចេញពីការ ប្រឹងប្រែងយ៉ាងខ្លាំងនៃក្រុមអភិរក្សក្នុងការស្វែងរក និង អង្កេតតាមដានសំបុកទៅវិញទេ។

កត្តា ប្រឈមជាច្រើនដែលដែនជម្រកសត្វព្រៃលំផាត់‬កំពុងប្រឈម ដូចជាការបាត់បង់ ទីជម្រកជាដើម។ ក៏ប៉ុន្តែតម្លៃជីវចម្រុះនៃតំបន់ ទេសភាពនេះនៅតែមានសក្តានុពលខ្ពស់ហេតុ នេះសូម ចូលរួមទាំងអស់គ្នាដើម្បីការពារវាកុំឱ្យបាត់បង់៕

ដោយ ណយ នឿន (ប្រភព BirdLife)