រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន អញ្ជើញទស្សនាប្រាសាទបុរាណនានា នៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ —


ឯកឧត្តម ឡ ស៊ូកាង (Luo Shugang) រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ ឯកឧត្តម ហោ មុន្នីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញទស្សនាប្រាសាទបុរាណនានា នៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ខណៈឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ឃុត សៅ