អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង នឹងចូលរួមក្នុងវេទិកាសន្តិសុខ នៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩​ — ក្រសួងការពារជាតិក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាង-ត្បូង នឹងចូលរួមនៅក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំមួយ​នាសប្តាហ៍នេះ ដើម្បីជួយស្តាឡើងវិញនូវការគាំទ្រអន្តរជាតិមួយ សម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព​នៅលើឧបទ្វីបកូរ៉េ។

ដែលបានធ្វើជាម្ចាស់ផ្ទះដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាជាយុទ្ធសាស្រ្ត ដោយវេទិកាប្រចាំឆ្នាំលើកលើកទី៧នេះ គឺបានគ្រោងធ្វើតាមកាលកំណត់ចាប់​ពីថ្ងៃអាទិត្យ​រហូត​ដល់ថ្ងៃអង្គារ។ វិទ្យាស្ថាននេះបានអញ្ញើញលោក ស៊ូ ឱ្យចូលរួមក្នុងវេទិកានេះ ដែលគេ​យល់ឃើញថា ជាយុត្ថាធិការដ៏ធំមួយសម្រាប់ផ្នែកយោធាការទូតនៅក្នុងតំបន់។

ក្នុងពេលវេទិកានេះដែរ​ លោក ស៊ូ គ្រោងនឹងផ្តល់នូវបទបង្ហាញមួយ ស្តីអំពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​នានារបស់ក្រុងសេអ៊ូល សម្រាប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងសន្តិភាពថ្មីៗនៅ​លើឧបទ្វីបកូរ៉េ។

ក្រសួងបាននិយាយថា នៅខាងក្រៅវេទិកានេះ លោក ស៊ូ បានគ្រោងនឹងធ្វើកិច្ចចរចា​ដាច់​ដោយឡែកពីគ្នាជាមួយបណ្តាគណៈប្រតិភូមកពីប្រទេសសិង្ហបុរី​ វៀតណាម ឥណ្ឌូណេស៊ី និង​បណ្តាប្រទេសដទៃទៀត អំពីមធ្យោបាយនានា ដើម្បីធ្វើការកិច្ចផ្លាស់ប្តូរយោបល់គ្នាផ្នែក​ការ​ការ​ពារជាតិ និងកិច្ចសហប្រតិបត្តិ-ការ ឱ្យកាន់ស៊ីជម្រៅ។

តាមប្រភពមួយបានឱ្យដឹងថា ប្រទេសជប៉ុន នឹងបញ្ជូនគណៈប្រតិភូមន្រ្តីការពារជាតិ​ថ្នាក់ផ្កាយពីរ​ឱ្យទៅចូលរួមក្នុងវេទិកានេះផងដែរ។ ប៉ុន្តែ លោក ស៊ូ មិនមានគម្រោងនឹងជួបប្រជុំ​ជាមួយមន្ត្រីនោះទេ ចំពេលដែលការរីកសាយភាយខាងយោធាដែលបានពន្យារពេលរវាង​ក្រុងសេអ៊ូល និងតូក្យូ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )