សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ ទេសចរបរទេស និងវិនិយោគគិនបានមកដល់​កម្ពុជាកាន់​តែ​ច្រើន បើទោះបីជាមានព័ត៌មានភួកុហកពីប្រទេសយើង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ទេ​ស​ច​រ​បរទេស និងវិនិយោគគិនបានមកដល់កម្ពុជាកាន់តែច្រើន បើទោះបីជាមានព័ត៌មាន​ភូតកុហ​​ក់ពីប្រទេសកម្ពុជាយ៉ាងណាក៏ដោយនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ដូចយើងបានឃើញស្រាប់នឹងភ្នែក គឺកម្ពុជាយើង​កំពុ​ង​តែ​បោះ​​ជំហាន​ទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ទេសចរបរទេស​ក៏​កា​ន់​តែកើនឡើងមកទស្សនាកម្ពុជា រីឯអ្នកវិនិយោគទុនវិញក៏កាន់តែមានជំនឿជឿជាក់​លើ​ស្ថិរ​ភា​ពនយោបាយ និងសង្គមដែលកំពុងអំណោយផលយ៉ាងល្អប្រសើរដល់ការបណ្តាក់ទុនតូចធំ​នៅ​ក្នុងប្រទេសយើង។

សម្ដេចបានបន្តថា ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែ​នៅ​មានព័ត៌មានភូតកុហក់អំពីប្រទេសយើង។ ប៉ុន្តែជាក់ស្តែង នៅពេលដែលទេសចរ និង​វិនិ​យោ​គគិនបានមកដល់ គឺពួកគេមានការកោតសរសើរកម្ពុជាអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីបានរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុល ពត (១៩៧៥ -១៩៧៩)។​ទន្ទឹម​នេះ  ការ​រី​ក​ចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់​បងប្អូន​ប្រជាពលរដ្ឋ និ​​ងក្មួយៗយុវជនបានឡើយ។

សម្ដេចតេជោបានអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលបានចូលរួម​បន្សាប​ព័ត៌មាន​មិនពិត​ទាំ​ងនោះ និងបានចូលរួមថែរក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់​គ្នាកាន់តែមាន​ឱកា​ស​អភិវឌ្ឍប្រទេសជាតិឱ្យ​កាន់តែរុងរឿង។ សូមជូនពរបងប្អូនជនរួមជាតិ​ជួប​តែសេចក្តីសុខ និង​រីក​រាយគ្រប់ក្រុមគ្រួសារនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍៕

ដោយ ជឹម ណារី