ខេត្ដឧត្ដរមានជ័យ បិទសន្និបាតបូកសរុបរបស់មន្ទីរអប់រំ យុវជននិងកីឡាឆ្នាំសិក្សា ២០១៧-២០១៨ និងទិសដៅឆ្នាំសិក្សា ២០១៨-២០១៩

AKP ឧត្តរមានជ័យ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ — លោក ឃិន ញ៉ាណ អភិបាលរងខេត្ត តំណាងឯកឧត្តមប៉ែន កុសល្យ អភិបាលនៃ​គណៈ​​អភិ​បាលខេត្ត អញ្ជើញចូលរួមក្នងពិធីបិទសន្និបាតបូកសរុបលទ្ធផលវាយតម្លៃ​ការងារ​របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្ដក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង ទិសដៅភារកិច្ចឆ្នាំ​សិក្សា២០១៨-២០១៩។ ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃសុក្រ ៥រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរអប់រំ យុវជននិងកីឡា ខេត្តឧត្តរមានជ័យ ។ លោក ឃិន ញ៉ាណ បានមានប្រសាសន៍ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាក្នុង​ការរួមចំណែកលើកទិសដៅបន្ដចូលរួមអនុវត្ដន៍គោលនយោបាយភូមិ-ឃុំ សង្កាត់មាន​សុវត្ដិភាព​ ធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ  ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម បន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយ​ដៃគូអភិវឌ្ឍន៍នានា។ លោកក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃសម្រាប់គាំទ្រដល់​វិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងខេត្តឧត្តរមានជ័យ  ទាំងផ្នែកបច្ចេកទេស ថវិកា និងកិច្ច​សហប្រតិបត្ដិការនានា ដើម្បីឆ្លើយតបតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ៕

ដោយ ទិត ស្រ៊