ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញជួបសំណេះសំណាល និងចូលរួមអបអរសាទរខួបលើកទី៤០ ថ្ងៃបង្កើតកាសែតកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ —


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអតីតនិពន្ធនាយកកាសែតកងទ័ព អញ្ជើញជួបសំណេះសំណាល និងចូលរួមអបអរសាទរខួបលើកទី៤០ ថ្ងៃបង្កើតកាសែតកម្ពុជា ២៥ មករា (១៩៧៩-២០១៩) ដែលមានវត្តមាន ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអតីតនិពន្ធនាយកកាសែតភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអតីតនិពន្ធនាយកកាសែតកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអតីតមន្រ្តីនៃកាសែតកម្ពុជា ជាច្រើនរូប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា