ក្រសួងធនធានទឹក និងឧតុនិយម បើកទឹកអាងស្ទឹងស្រែង២ ចូលមកអាងត្រពាំងថ្ម ដើម្បីជួយសង្គ្រោះស្រូវប្រាំងជាង ១៣.០០០ហិកតា នៅស្រុកភ្នំស្រុក

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ —


ក្រសួងធនធានទឹក និងឧតុនិយម បើកទ្វារទឹកពីស្ទឹងស្រែង២ ក្នុងខេត្តឧត្តរមានជ័យ ចូលមកអាងត្រពាំងថ្ម ស្ថិតក្នុង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដើម្បីជួយសង្គ្រោះ ស្រូវប្រាំងជាង ១៣.០០០ហិកតា ដែលកំពុងប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក។

រូបថត៖ ឈុន សារ៉ាត