តំណាងសហព័ន្ធនិងសមាគមនិយោជកមកពី១៧ប្រទេសក្នុងតំបន់បើកិច្ចប្រជុំពិភាក្សាស្តីពីសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — តំណាងសហព័ន្ធ និងសមាគមនិយោជកមក ពីបណ្តាប្រទេសក្នុងតំបន់ចំនួន១៧បានបើកិច្ច ពិភាក្សាស្តីពីសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មី ក្នុងការផ្លា ស់ប្តូរបរិយាកាសប្រកួតប្រជែង ទីផ្សារលើសកលលោក។ក្នុងវេទិកាជួបជុំប្រចាំឆ្នាំ២០១៩ សម្រាប់ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក កាលពីល្ងាចពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាន ​វេទិកា​ដ៏មានសារៈសំខាន់នេះ ដើម្បីសិក្សាឈ្វេងយល់ ប្រៀបធៀប និងធ្វើការចែករំលែក​ស្ថានភាព​ការងាររបស់ប្រទេសនីមួយៗ ដើម្បីឱ្យអ្នកចូលរួមអាចមានចំណេះដឹងអំពីទំនាក់ទំ​នងវិជ្ជាជីវៈ ការគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងការងារត្រីភាគី។ ឯកឧត្តមបានបន្តថា វេទិការនេះ ពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវឱកា សដល់ការទាក់ ទាញអ្នកវិនិយោគអន្តរជាតិ ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អ រវាងសមាគមនិយោជកនៅក្នុងតំបន់ សហព័ន្ធនិយោជក និងសមាគមពាណិជ កម្មកម្ពុជា បាន​ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី បណ្តាញទំនាក់ទំនង ជាលក្ខណៈអ ន្តរជាតិមួយនេះ​ឡើង។ ទន្ទឹមនេះ ក្នុងវេទិកាក៏នឹងផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មកម្ពុជា អាច កសាងបណ្តាញ ទំនាក់ទំនង និងស្វែងរកដៃគូសហការវិនិយោគ នាពេលអនាគតពីបណ្តា ប្រទេសចូលរួម​ទាំង​នេះ​ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងបន្ត​អភិវឌ្ឍន៍ប្រទេសជាតិ​ឆ្ពោះទៅពេលខាងមុខ ប្រកបដោយសុទិដ្ឋិនិយម ដោយផ្អែកលើកត្តា កត្តាខាងក្នុង សន្តិភាព និងស្ថិរភាព ជាគន្លឹះសម្រាប់ការវិនិយោគ និងជំរុញដោយកត្តា​ផលិត​កម្ម។

សម្រាប់ការបន្តធ្វើឱ្យ​ប្រសើរឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ជាក៏​កត្តា​ទាក់​ទាញវិនិយោគទុនបរ​ទេស និងការឈោងចាប់យកចំណែកទីផ្សារសកលលោក ដែល​និយមប្រើប្រាស់ផលិតផល​ចេញពីប្រភពពីប្រទេសដែលគ្មានការរំលោភបំពានសិទ្ធិកម្មករ តាម​​បទដ្ឋានអន្តរជាតិ។ លើសពីនេះទៀត កត្តាខាងក្រៅ ស្ថានភាពសេដ្ឋកិច្ចពិភពលោកដែល​បន្តមាន​ភាពមិនប្រាកដប្រជា​កាន់តែមានភាពស្មុគស្មាញ និងប្រែប្រួលឆាប់រហ័សដោយសារ​ការ​កើត​ឡើងនូវសង្គ្រាម​ពាណិជ្ជកម្ម ការដំឡើងអត្រាការប្រាក់ការកើនឡើងថ្លៃប្រេង និង​កំណើនយឺតនៅក្នុងប្រទេស​អភិវឌ្ឍន៍ជាដើម។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដទៀតថា ក្នុង បរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានកែទម្រង់នូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការ កាត់បន្ថយបែបបទពាណិជ្ជកម្ម ថ្លៃសេវា​រដ្ឋបាល និងថ្លៃអគ្គិសនីជាដើម។ ទន្ទឹមនេះ ការកើត មានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលដល់ការផ្លាស់ប្តូរយ៉ាង ខ្លាំងទៅលើរបៀបរបបនៃប្រតិបត្តិការអាជីវកម្ម និងការ ងារគ្រប់ប្រភេទ។

ឯកឧត្តមបានថ្លែងទៀតថា ដើម្បីបន្តរក្សាបាននូវភាពប្រកួតប្រជែងកម្ពុជាប្តេជ្ញា​ខិតខំ អនុវត្តន៍ឱ្យបានជោគជ័យនូវគោលនយោបាយជាតិដែលបានដាក់ចេញកន្លងមក ជាពិសេស គោលនយោបាយជាតិស្តីពីការអភិឌ្ឍឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការ​ងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅ​សម្រេចឱ្យបាននូវក្តីប្រាថ្នារបស់កម្ពុជា ក្នុងការប្រែក្លាយ ជាប្រទេសមាន ចំណូលមធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា វេទិការពិភាក្សានេះ មានតំណាងប្រទេសចូលរួមដូចជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉េ ឡាវ ម៉ាឡេស៊ី ម៉ិចស៊ីកូ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ បង់ក្លាដេស ប៉ាគីស្ថាន ស្រីលង្ការ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្រោមកិច្ចសហការរៀបចំពី សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងសមាគមសម្រាប់កិច្ច សហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយនិរន្តរភាព (AOTS) ក្នុងគោលបំណងសិក្សារួមគ្នាស្តីពីសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មី ក្នុងការផ្លាស់ប្តូរ​បរិយាកាសប្រកួតប្រជែងរបស់ទីផ្សារ៕

ដោយ ប៊ុន រិទ្ធ