ឯកសារចំនួន៨ ត្រូវបានចុះហត្ថលេខា ក្នុងទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន

AKP ភ្នំពេញ ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -ប្រភពពីទូរទស្សន៍ជាតិកម្ពុជា(TVK) បានឱ្យដឹងថា បន្ទាប់ជំនួបកំពូលទ្វេភាគីដែល ចំណាយ​ពេ​ល​​​ប្រមាណ ១ម៉ោងរួចមក នារសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ​ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ច​ផ្លូវ​ការ​ទៅ​​កាន់​សាធា រណរដ្ឋប្រជាមានិតចិននោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម  លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារ​ណ​រដ្ឋ​​ប្រជាមា និតចិន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និ​ង​​​អនុស្ស រណៈ នៃការយោគយល់គ្នាសំខាន់ៗចំនួន៨។

ឯកសារទាំងនោះរួមមាន៖  ទី១- លិខិតប្តូរសារស្តីពីគម្រោងកែលម្អផ្លូវជនបទជំហា​ន​ទី​២ ចុះហត្ថលេខារវាង ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​មួ​យ​ឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជា​តិ​។ ទី២- លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជន​បទជំហានទី២ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តមវ៉ាង ស៊ាវថាវ ប្រ​ធា​ន ទី​​ភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ទី៣-លិខិតប្តូរសារស្តីពីគម្រោ​ង​ការ​ងារ​វិស្វកម្មសម្រាប់គាំទ្រដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចុះហត្ថ​លេ​ខា​រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់​កិច្ចសហ​ប្រតិ​បត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ទី៤-លិខិតបញ្ជាក់ការប្រគល់-ទទួល ស្ដីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋ​មន្រ្តី ចុះហត្ថ​លេខា​រវា​ងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ទី៥-លិខិតបញ្ជាក់ការប្រគល់-ទទួលស្តីពីគម្រោងលើក កម្រិតផ្លូវជាតិលេខ៧ ដែលរងការ​ខូច​ខាតដោយទឹកជំនន់ ចុះហត្ថលេខារវាង​ឯកឧត្តម ស៊ុន ចា​ន់​ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ទី៦-លិខិតបញ្ជាក់ការប្រគល់-ទទួល ស្តីពី​គម្រោង ជួសជុ​ល​ប្រា​សាទតាកែវ ចុះហត្ថលេខារវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជា​មួ​យ​ឯក​ឧត្ត​ម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ទី៧- កិច្ចព្រមព្រៀងឥណទានសម្ប ទាន សម្រា​ប់​គម្រោ​ងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្ត​ព្រះវិហារ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋ​លេ​ខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ហ៊ូ ស៊ាវលាន ប្រធាន​ធនាគារនី​ហរ័​ណអាហរ័ណចិន ។ ទី៨-កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិ ការវិនិយោគ ក្រោ​​មយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខា រវាងឯកឧត្តម សុខ ចិ​ន្តាសោភា រដ្ឋ​មន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម យី ហួយម៉ាន ប្រធានធនាគារឧស្សាហកម្ម និង ពាណិជ្ជកម្មចិន ៕

ដោយ ជឹម ណារី