ឯកឧត្តម ខៀវ កាញារីទ្ធ រួមជាមួយសហការី អញ្ជើញសួរសុខទុក្ខមន្រ្តីវិទ្យុជាតិ ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាពកម្ពុជា-សូវៀត

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយសហការី អញ្ជើញសួរសុខទុក្ខ លោក សុំ កុសល អនុប្រធាននាយកដ្ឋាន​ផលិតកម្មវិធី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន ដែលកំពុងមានជំងឺទឹកក្នុងសួត សម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ខឹម សុវណ្ណារ៉ា