សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមមិត្តភាពចិន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំង

AKP ប៉េកាំង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកជំទាវ Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខណៈសម្តេចដឹកនាំគណៈប្រតិភូអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

រូបថត៖ ហ្វេសបុកសម្តេចនាយករដ្ឋមន្រ្តី