សម្តេចពិជ័យសេនា ទៀ បាញ់ បន្តបង្ហាញកត្តាជ័យជម្នះរបស់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី២១ខែមករា ឆ្នាំ២០១៩​ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួ​ង​ការពារជាតិ​បន្តបង្ហាញ ខ្លឹមសារសង្ខេប​ដកស្រង់ពីសៀវភៅ “ការបញ្ចប់សង្គ្រាមស៊ីវិល៖ ប្រភពសន្តិភាពពេញ​លេញ នៅកម្ពុជា” វគ្គទី ៥៧ពាក់ព័ន្ធកត្តាជ័យជម្នះរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានដកស្រង់យករៀបរាប់ក្នុងគេហទំព័រហ្វេសប៊ុកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានគេដឹងច្បាស់ថា ជាថ្ងៃដែលភាគីទំនាស់នៅកម្ពុជារួមជា​មួយនឹង បណ្តាប្រទេសមហាអំណាចលើសកលលោក និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចូលរួមជា សក្ខីភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដែល បានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស។ អី្វដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំនោះ ពុំបានសម្រេច ដូចបំណងទាំងស្រុងនោះទេ ដោយក្រុមខ្មែរក្រហមបានដកខ្លួនចេញពីការចរចា រៀបចំបោះ ឆ្នោត។

អសមត្ថភាពរបស់ (UNAMIC) និងបេសកកម្មពុំបានជោគជ័យទាំងស្រុងរបស់ (UNTAC) ក៏ពុំបានរារាំង និងបញ្ចប់ការបន្តសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាដែរ។ ទោះជាយ៉ាងណាកី្ត ឆ្នាំ១៩៩៣ នៅក្នុងប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត រៀបចំស្ថាប័នអំណាចថ្មី រដ្ឋាភិ បាលចម្រុះមួយបានបង្កើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ មិនយូរប៉ុន្មាន ភាពរកាំរកូសនៅក្នុងនយោបាយសម្ព័ន្ធភាពនេះ បានប្រែក្លាយជាការប្រឈម មុខរហូតដល់មានការផ្ទុះអាវុធថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីក្រុមខ្មែរក្រហមតំបន់ ម៉ាឡៃ-ប៉ៃលិន បានធើ្វសមាហរណកម្មជាមួយនឹងកម្លាំងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំ ផ្ទាល់ ដោយ សម្តេចតេជោ ហ៊ុន សែន មុនមួយឆ្នាំ។ អត្ថន័យដ៏ធំធេងនៃការបញ្ចប់​សង្គ្រាម (ដោយនយោបាយឈ្នះ-ឈ្នះ) ដែលឱ្យតម្លៃទៅលើសាមគី្គជាតិ សន្តិសុខមនុស្ស មិនប្រកាន់ និន្នាការនយោបាយ ជាមួយនឹងលទ្ធផលសមាហរណកម្មតំបន់មួយចំនួន និងភាពរឹងមាំរបស់ រដ្ឋអំណាចកណ្តាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានធើ្វសម្រេចនូវសន្តិ ភាពពេញ លេញនៅដើមឆ្នាំ១៩៩៩។ ចាប់តាំងពីពេលនេះមក គឺការពិនិត្យអំពីអត្ថិភាពគោលការណ៍ បញ្ចប់សង្គ្រាម បន្ទាប់ពីធើ្វការសិក្សាអំពីកិច្ចដំណើរការអនុវត្តការបញ្ចប់សង្គ្រាម (នយោបាយ ឈ្នះ-ឈ្នះ)ដែលជាប្រភពនៃសន្តិភាពពេញលេញដូចបានរៀបរាប់ខាងដើមរួចហើយ។ ការ ដាក់ចេញនូវគោលនយោបាយសម្បទាន និងធម៌ខន្តីរបស់ សម្តេចតេជោ ហ៊ុន សែន បានបើកផ្លូវគ្រប់បែបយ៉ាងដល់ការអនុវត្តការបញ្ចប់សង្រ្គាមដែលក្នុងនោះ គន្លឹះធំបំផុតគឺការ ផ្តល់កី្ដ  សង្ឃឹម និងធើ្វឱ្យមនុស្សមានគោលដៅក្នុងការរស់នៅ ហើយប្រសិនបើមានកី្តសង្ឃឹម ក្នុងការរស់នៅ មនុស្សនឹងមានការពិចារណា មានហេតុផលដើម្បីធើ្វសកម្មភាពខុសពីភាព ទាល់ច្រក ដែលត្រូវប្រកាន់ជំហរប្តូរផ្តាច់ប្រថុយប្រថានតបតវិញ។ ដូចនេះ គេអាចចាប់ ផ្តើមពិនិត្យលើមូលហេតុ និងកត្តានានា ធើ្វសម្មតិកម្មចំពោះទស្សនវិជ្ជាសន្តិភាព ដែលនាំឱ្យ សម្រេចបានជោគជ័យនេះ។ ដោយធើ្វការសិក្សា និងប្រៀបធៀបទៅនឹងការរកដំណោះ ស្រាយបញ្ចប់ សង្គ្រាមប្រឆាំងឧទ្ទាមកម្មនៅបណ្តាប្រទេសនានា បានធើ្វឱ្យយើងឃើញថា នយោបាយឈ្នះ-ឈ្នះ មានកត្តា៥យ៉ាង។ ប៉ុន្តែនៅលើអត្ថិភាពទាំង ៥យ៉ាងនេះ គឺអ្នកដឹកនាំដ៏ជោគជ័យ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងភាពអស្ចារ្យ ដែលបាន កំណត់នូវគោលការណ៍ដោះស្រាយដ៏រស់រវើក។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទេ្ទសក៏បញ្ចប់សង្គ្រាមរហូតមកទល់នឹងពេល​នេះ ការបញ្ចប់សង្គ្រាម​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្តល់នូវកាលានុវត្តភាពដ៏ល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជានៅលើគ្រប់វិស័យ ទាំងក្នុងប្រទេសទាំងលើឆាកអន្តរជាតិ។ អត្ថន័យនៃការបញ្ចប់សង្គ្រាម បានល្បីរន្ទឺគ្រប់តំបន់​លើសកលលោក និងបានក្លាយជាការទទួលយកបទពិសោធន៍គំរូមួយ សម្រាប់បណ្តាប្រទេស ជាច្រើនដើម្បីដោះស្រាយបញ្ហាទំនាស់របស់ខ្លួន។ អ្នកស្រាវជ្រាវទាំងឡាយ ដែលធើ្វការ អង្កេតតាមដានដំណើរវិវត្តន៍សភាពការណ៍នយោបាយនៃប្រទេសកម្ពុជា និងជាពិសេស ទៅ លើសិល្បៈនៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ឃើញថាការអនុម័តយកការបញ្ចប់ សង្គ្រាមជាគោលការណ៍ ដើម្បីដោះស្រាយបញ្ហាទំនាស់កម្ពុជា ឈានទៅរកសន្តិភាពពេញ លេញនេះ អាស្រ័យទៅលើបុគ្គលិកលក្ខណៈទាំងអស់របស់សម្តេចតេជោ ហ៊ុន សែន។ ត្រង់នេះ គេអាចពិនិត្យឃើញនូវលក្ខណៈពិសេសរបស់សម្តេចជាច្រើន ដែលឆ្លើយតបទៅ​នឹងសភាពការណ៍នយោបាយក្នុងប្រទេសកម្ពុជា ដែលទើបតែបានឆ្លងកាត់ភាពញក់ញីដោយ​របប​ប្រល័យពូជសាសន៍កម្រិតមួយក្រោមសូន្យ ធើ្វឱ្យកម្ពុជាស្ថិតនៅក្នុងសង្គ្រាមស៊ីវិល។ សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយមានភាពដាច់ខាត និងការទទួលខុសត្រូវខ្ពស់​ចំពោះមុខសត្រូវ សម្តេចមានភាពរឹងមាំ ប៉ុន្តែទន់ភ្លន់ បត់បែនទៅតាមកាលៈទេសៈ ដើម្បីឧត្តមប្រយោជន៍ជាតិជាធំ។ ត្រង់នេះ គេមិនភ្លេចទេថា សម្តេច ធ្លាប់ធើ្វមេទ័ពកាន់កាំភ្លើង​យក​ជីវិតទៅប្តូរដើម្បីសេចកី្តសុខរបស់ប្រជាពលរដ្ឋ។ គ្រប់ពេលវេលា សម្តេច ជាអ្នកដឹកនាំ គណៈប្រតិភូសាធារណរដ្ឋប្រជាមានិតកម្ពុជា (មេសា ១៩៨៩ បានដូរជារដ្ឋកម្ពុជា) ចរចា ជាមួយនឹងភាគីប្រឆាំងឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។ ឥរិយាបថនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន មានលក្ខណៈថ្មី ដែលមិន ធ្លាប់មានសោះនៅក្នុងប្រវតិ្តសាស្ត្រនៃប្រទេសកម្ពុជា គឺ “នយោបាយសន្តិភាពពហុវិជ្ជមាន” អាចទទួលយក និងទទួលស្គាល់ស្ថានភាពជាក់ស្តែង មិនរឹងត្អឹងនៅមួយកន្លែង។ ភាព ឈ្លាសវៃជាសម្បទានមួយដ៏ល្អ ដើម្បីបន្ស៊ីគ្នារាល់និន្នាការទាញបញ្ចូលឲ្យបានទៅក្នុងទិស ដៅមួយដែលខ្លួនចង់បានដោយមិនអាស្រ័យទៅលើមនោគមន៍វិជ្ជា។ អី្វដែលសំខាន់បំផុត ក្នុងទិសដៅនយោបាយរបស់សម្តេច គឺសន្តិសុខ សន្តិភាព និងវឌ្ឍនភាពសម្រាប់សង្គម ជាតិទាំងមូល។ តាំងពីកុមារភាពម្ល៉េះ សម្តេចតេជោ ហ៊ុន សែន ស្អប់ខ្ពើមបំផុតចំពោះវិសម ភាពសង្គម ស្អប់ក្មេងៗព្រហើន ដែលចេញមកពីគ្រួសារអ្នកមានអំណាច និងទ្រព្យសម្បតិ្តស្តុក ស្តម្ភ ហើយមើលងាយអ្នកក្រ។ សេចកី្តប៉ងប្រាថ្នារបស់ សម្តេចតេជោ ហ៊ុន សែន ពីកុមារ ភាពចង់ក្លាយជាគ្រូបង្រៀន។ ប៉ុន្តែដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធើ្វឱ្យ សម្តេចតេជោ ហ៊ុន សែន បាត់បង់កី្តសុបិន្ដ ប្រែក្លាយទៅជាមេបញ្ជាការកងទ័ព និងជាអ្នក នយោបាយដែលអ្នកខ្លះបានប្រសិទ្ធនាមថា “បុរសខ្លាំង”។ ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានវ័យ ក្មេងជាងគេបំផុតលើសកលលោក ហើយនៅឆ្នាំ១៩៨៥ សម្តេច បានក្លាយជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងបំផុត ហើយបានកាន់តំណែងជានាយករដ្ឋមន្ត្រីមកទល់នឹងបច្ចុប្បន្ន។

ជាការពិតណាស់ អំណាច បុណ្យស័កិ្ត កិត្តិនាម ទាំងនេះ មិនមែនកើតឡើងដោយការ ស្យុតមកពីឋានណាទេ គឺបានមកដោយសារលទ្ធផលបទពិសោធន៍នៃការដឹកនាំ ប្រទេសជាតិ របស់សម្តេចផ្ទាល់ ដូចបានបញ្ជាក់ពីខាងលើរួចមកហើយ និងការប្រគល់ជំនឿជឿជាក់ពីប្រជា ជន។ សម្រាប់នយោបាយប្រជាធិបតេយ្យក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺ “នយោបាយបម្រើប្រជាជន មិនមែនប្រជាជនជាទាសករនយោបាយទេ”។ ការវិវត្តន៍​សង្គមខ្មែរ ក្រោយឆ្នាំ១៩៧៩ មានទិសដៅខុសពីគោលនយោបាយសង្គមនិយម កុម្មុយនីស្តនិយមទាំង ស្រុង ការរស់នៅឡើងវិញរបស់ប្រជាជនក្រោយរបបប្រល័យពូជសាសន៍ ប្រព័ន្ធទីផ្សារក៏រស់ ឡើងវិញដែរដើម្បីបម្រើសេចកី្តត្រូវការប្រជាជន។ ការរីកធំធាត់នៃប្រព័ន្ធទីផ្សារ កំពុងតែតម្រង់ ទិសដៅពង្រឹងទំនាក់ទំនងផលិតកម្ម។ មូលធននិយមទៅក្នុងប្រទេសកម្ពុជាដែលជាទិសដៅ មួយប្រឆាំងនឹងគោលការណ៍សង្គមនិយមទាំងស្រុង។ ក្នុងស្ថានភាពបែបនេះ មានមេដឹកនាំ កុម្មុយនីស្តខ្មែរអភិរក្សនិយមមួយចំនួន ចង់ងាកទៅរកការប្រើមធ្យោបាយពង្រឹងសមូហភាព សេដ្ឋកិច្ចសង្គមឡើងវិញ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានផ្តល់ចក្ខុវិស័យដ៏ជ្រាលជ្រៅនៅ ក្នុងសៀវភៅដប់ឆ្នាំនៃដំណើរកម្ពុជាគឺ យើងមិនខ្លាចទេរបបមូលធននិយម យើងខ្លាចតែប្រជា ជនយើងអត់បាយហូប។ ភាពច្បាស់លាស់នៅក្នុងចក្ខុវិស័យនយោបាយអភិវឌ្ឍន៍ជាតិដ៏វែង ឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការដឹកនាំមួយទទួលបានសមិទ្ធផល ដ៏ធំធេងជូនជាតិ។ កត្តានេះហើយដែលរឹតតែជំរុញឱ្យមានឯកភាពកាន់តែខ្លាំងឡើងនៅ ក្នុងជួរ គណបក្សប្រជាជនកម្ពុជា ឥតមានអល់អែកទទួលយកការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេច​តេជោ ហ៊ុន សែន។ ដោយឡែកសម្រាប់អ្នកនយោបាយភាគច្រើនតែងតែមានអំនួត​ខ្លាំង​ណាស់ ដោយសារតែគេចេះបង្ហាញសាច់ដុំដាក់គូសត្រូវរបស់គេ។ ត្រង់នេះ សម្តេចតេជោ ហ៊ុន សែន ក៏មានភាពប៉ិនប្រសប់មិនចាញ់អ្នកណាឡើយ។ ប៉ុន្តែអី្វដែលអ្នកនយោបាយភាគ​ច្រើនធ្វើមិនបាន ដោយសារតែពួកគេត្រូវចងជាប់ដោយមហិច្ឆតានយោបាយដ៏មហិមា​របស់​គេ។ ចំពោះសម្តេចតេជោ ហ៊ុន សែន អាចធើ្វបានហើយដោយភាពប៉ិនប្រសប់​ទៀតនោះគឺ ការ​បង្កើតបរិយាកាសធូរស្រាល អាចឱ្យអ្នកដែលប្រឆាំងនឹងសម្តេចតេជោ ចូលមកអង្គុយតុ ចរចារពិភាក្សាជាមួយសម្តេច និងស្តាប់ប្រសាសន៍សម្តេចក្នុងបរិយាកាសមួយយោគយល់គ្នា អត់ឱនអធ្យាស្រ័យ ដើម្បីស្វែងរកមាគ៌ារួមមួយ អភិវឌ្ឍន៍មាតុភូមិកម្ពុជារបស់យើងទាំង​អស់គ្នា។ ត្រង់នេះ យើងអាចវាយតម្លៃនយោបាយ សម្តេចតេជោ ហ៊ុន សែន ថា “មិនមែន នយោបាយសម្លាប់ខ្លួនឯង ហើយក៏មិនមែននយោបាយបិទផ្លូវគូបដិបក្ខទាំងស្រុងនោះដែរ ជានយោបាយបង្រួបបង្រួមជាតិប្រកបដោយឧត្តមគតិជាតិយ៉ាងជ្រាលជ្រៅ”។

នៅឆ្នាំ១៩៨៧ សម្តេចតេជោ ហ៊ុន សែន បានទទួលបេសកកម្មពិសេសពីបក្ស​ប្រជាជនកម្ពុជា (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា) ដឹកនាំគណៈប្រតិភូធើ្វការចរចារ ជាមួយ​នឹងពួកកម្លាំងខ្មែរតស៊ូផ្សេងៗទៀត។ ការចរចារដ៏តឹងតែងមួយបានប្រព្រឹត្តទៅ ទោះបីភាគី ម្ខាងទៀតដឹកនាំដោយអ្នកនយោបាយជើងចាស់ជាច្រើនរួមមាន សម្តេចព្រះនរោត្តម សីហនុ សឺន សាន ខៀវ សំផន។ល។ ប៉ុន្តែក៏មិនអាចយកមកប្រៀបលើភាពប៉ិនប្រសប់ និងវៃឆ្លាត ប្រកបដោយចក្ខុវិស័យនយោបាយវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានដែរ។ នៅក្នុង  សៀវភៅ “ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា” បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន តែងតែចាប់អារម្មណ៍ និងគោរពដល់សម្តេចឪ។ រីឯសម្តេចសីហនុ ក៏តែងតែលើកឡើង ជាញឹកញាប់ទទួលស្គាល់អំពីភាពខ្លាំង មិនចេះចុះញ៉មរបស់ សម្តេចតេជោ ហ៊ុន សែន ដែរ៕

ដោយ គង់ សិរីរ័ត្ន