សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ប៉េកាំង ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ —


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុន វិស្វកម្ម និងដែកថែបចិន ដឹកនាំដោយ លោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ នៅ Diaoyutai State Guesthouse ទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខណៈសម្តេចតេជោ ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូចការនៅសាធារណរដ្ឋប្រជាមានិតចិន។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី