អត្តពលិករាំកម្ពុជានឹងបង្ហាញខ្លួនជាលើកដំបូង​នៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ — បច្ចុប្បន្ន ក្រៅពីការខិតខំបណ្តុះបណ្តាលថ្នាលយុវជនឱ្យកាន់តែសម្បូរបែប, សហព័ន្ធកីឡារំា កម្ពុជាក៏មានបេកសកម្មធំៗជាច្រើនផងដែរនៅក្នុងឆ្នាំ២០១៩នេះ ក្នុងនោះ ការត្រៀមខ្លួនចូល រួមប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលី ពីន ក្នុងឆ្នាំ២០១៩នេះក៏ជាគោលដៅ ចម្បងរបស់ខ្លួនផងដែរ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ការហ្វឹកហាត់ត្រៀមនេះ គឺសហព័ន្ធកំពុង បណ្តះបណ្តាលជំនាញកីឡារំានេះដល់កីឡាករ កីឡាការិនី រួមទាំងថ្នាលយុវជនផងដែរ បើ ទោះបីជាខាងម្ចាស់ផ្ទះស៊ីហ្គេមហ្វីលីពីនមិនទាន់ លម្អិតពីវិញ្ញាសាណាខ្លះដែលគ្រោងនឹងដាក់ ឱ្យកីឡាករកីឡាការិនីមកពីបណ្តាប្រទេសនានាប្រកួតប្រជែង មេដាយ ក៏ដោយ ដែលគ្រាន់​តែបញ្ជាក់ថា វិញ្ញាសារាំមានចំនួន១៤វិញ្ញាសា។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការក៏បានបង្ហាញឱ្យឃើញពីក្តីសង្ឃឹមផងដែរ នៅ​ក្នុងការដណ្តើមបានមេដាយនៅក្នុងហ្គេមកម្រិតតំបន់មួយនេះ បើទោះបីជានេះ គឺជាការចូល​រួមជាលើកទី១របស់ខ្លួនក៏ដោយ ពីព្រោះអ្នកស្រីបានសម្អាងទៅលើហេតុផលពីការខិតខំរបស់ ថ្នាក់​ដឹកនាំសហព័ន្ធ គឺលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធ រួមទាំងលោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនីទាំងអស់ដែលបានប្រឹងប្រែងអស់ពីចិត្ត ក្នុងការរួមគ្នា កសាងវិស័យ កីឡាមួយនេះទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ពីការកកើតដំបូង ដែលមាន តែកីឡាករ កីឡាការិនីរាំងតែ៦នាក់ រហូតដល់បច្ចុប្បន្នមានរហូតដល់៦០នាក់។លោកស្រី​បានបន្ដថា សហព័ន្ធកីឡារំកម្ពុជាក៏ធ្លាប់បាន ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិពី ព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី កាលពីឆ្នាំ២០១៨កន្លងទៅ។ នៅក្នុងហេតុផលទាំងនេះ ដែលអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់ និង សេចក្តីប៉ងប្រាថ្នាថានឹងអាចឈ្នះមេដាយពីស៊ីហ្គេម នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៩ នេះផងដែរ៕

ដោយ ហេ​ង ណាលីន