ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា អាកាសធាតុ នឹងចុះត្រជាក់ពី១៧ ទៅ ១៩ អង្សាសេ ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី២៧ ខែមករា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — យោងតាមសេចក្ដីជួនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម  នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុ រួចមក បានសង្កេតឃើញថា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ជ្រលងសម្ពាធ ខ្ពស់នឹងបង្កើនឥទ្ធិពលខ្លាំងមកពីលើព្រះរាជាណាចក្រកម្ពុជា។

លក្ខណៈបែបនេះ នឹងបង្កឱ្យព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀត  ចាប់ពី ថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ពិសេសតំបន់ជួរភ្នំខេត្តមណ្ឌលគិរី  និងខេត្តព្រះ វិហារ ដែលមានសីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៧ ​ទៅ ១៩ អង្សា សេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសវីរ កងទ័ព ដែល ឈរជើងនៅតំបន់ដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នចំពោះការចុះ ត្រជាក់នេះ៕ 

ដោយ សួស សំរិត