ឯកឧត្តម គួច ចំរើន និង លោក​ ពិន​ ប្រាកដ អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឲ្យដំណើរការអគារ​សិក្សា​មួយខ្នង នៅសាលាបឋមសិក្សាតាព័រ ស្ថិតក្នុងស្រុកជីក្រែង

AKP កំពង់ចាម ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និង លោក​ ពិន​ ប្រាកដ អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាមួយខ្នង ជាអំណោយរបស់ឧបាសិកា សុខ ឈាង ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម គួច ចំរើន ផ្តល់ជូនសាលាបឋមសិក្សាតាព័រ ស្ថិតក្នុងភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប នាថ្ងៃទី១៦ ខែមករាឆ្នាំ ២០១៩។

រូបថត៖ ឆាយ មុត