ឯកឧត្តម ទៀ សីហា ទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជាមួយអភិបាលក្រុងស៊ីសងប៉ាណា ខេត្តយូណាន នៅក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយលោក ឡ ហុងជាំង (Luo Hongjiang) អភិបាល​ក្រុងស៊ីសងប៉ាណា (Xishuangbanna) ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការរវាង​ខេត្តសៀមរាប និងក្រុងស៊ីសងប៉ាណា ដែលពិធីនេះបានធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ហង្ស សៀក