អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ សហការជាមួយអ្នកស្រាវជ្រាវកូរ៉េ ធ្វើការសិក្សាផ្គុំបំណែកព្រះពុទ្ធរូបពីរអង្គនៅប្រាសាទប្រែរូប

AKP សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩–

អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយអ្នកស្រាវជ្រាវកូរ៉េ ពិភាក្សាផ្លាស់ប្តូរយោបល់លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេស និងសម្ភារដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូបពីរអង្គ ដែលស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ហង្ស សៀក