គណៈកម្មាការតាក់តែងនៃវេទិកា APPF លើកទី២៧ រៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តពង្រាងសេចក្តីសម្រេចមួយចំនួន

AKP សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា កម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាការតាក់តែងនៃកិច្ចប្រជុំលើកទី២៧​ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-27) ដើម្បីពិនិត្យ និងអនុម័តពង្រាងសេចក្តីសម្រេចស្តីពីបញ្ហាសមាជិកសភាជាស្ត្រី បញ្ហាកិច្ចសហប្រតិបត្តិការតំបន់ បញ្ហា សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបញ្ហានយោបាយ និងសន្តិសុខ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

រូបថត៖ ថាច់ ផាណារ៉ុង