សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុង ទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ពីសង្កាត់ចោមចៅទី៣(ផ្លូវជាតិលេខ៤) រហូតដល់ស្រុកកៀនស្វាយ (ផ្លូវជាតិលេខ១) ក្រោមហិរញប្បទានសម្បទានពីរដ្ឋាភិបាល​ នៃសាធារណរដ្ឋប្រជាមានិត ចិនដែលពិធីបើកការដ្ឋាននេះ ប្រារព្ធធ្វើ ឡើងនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

រូបថត ៖ ហ៊ុន យុទ្ធគុណ