នាវាកងទ័ពរំដោះប្រជាជនចិនចំនួន ០៣គ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចរយៈពេល០៤ថ្ងៃ នៅកម្ពុជា

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ —

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០៣គ្រឿង ដឹកនាំដោយលោកឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរងកងនាវាសមុទ្រខាងជើង នៃប្រទេសចិន ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដើម្បីធ្វើទស្សនកិច្ចរយៈពេល០៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃនាវាកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មានវត្តមានលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនាយ នាយរង និងកងនាវី ជាច្រើនរូបទៀត។

រូបថត៖ ងូ សុមុនី