សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតប្រមាណ ១៨.២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តតាកែវ

AKP តាកែវ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ
បងប្អូនកម្មករ និយោជិត ប្រមាណ ១៨.២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១២ នៃស្រុកចំនួន៣ ក្នុងខេត្តតាកែវ ដែលពិធី នេះប្រារព្ធធ្វើនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ហ៊ុន យុទ្ធគុណ