ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព”

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ —

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់​សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព” ដោយមានការអញ្ជើញចូលរួមពីតំណាងវិស័យឯកជន សមាគម​នានា នៃសហគ្រាសធុនតូច និងមធ្យម តំណាងអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីជំនាញ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន សរុបប្រមាណ១៨០នាក់ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅភ្នំពេញ។

រូបថត៖ សួស សាវី