រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារសិក្សា និងជំរុញកិច្ចដំណើរការ បើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន ដើម្បីដោះ ស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែនជាមួយប្រទេសជិតខាងឱ្យបានទាន់ពេលវេលា។

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារសិក្សា និងជំរុញកិច្ចដំណើរការ បើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន ដើម្បីដោះ ស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែនជាមួយប្រទេសជិតខាងឱ្យបានទាន់ពេលវេលា។

ក្នុងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារដើម្បីសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរ ការបើកច្រកព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្ដាប្រទេសជាប់ ព្រំដែន ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រុមការងារនេះមានភារកិច្ចស្រាវជ្រាវ លិខិត បទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធ ស្តីពីការសម្រេចបើកច្រកទ្វារព្រំដែនដែលបានព្រម ព្រៀងរវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន។ សម្ដេចក្រឡាហោមបានបន្ដថា ក្រុមការ ងារនេះ ត្រូវពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធអំពីកិច្ចដំណើរការក្នុងការបើកច្រកទ្វារ ព្រំដែន ដែលមានស្រាប់ និងចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង នៃច្រកទ្វារព្រំដែន នីមួយៗ ដែលបានព្រមព្រៀងរវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន ដើម្បីស្វែងរក ដំណោះស្រាយសមស្រប។ ក្រុមការងារនេះ គឺមានសមាសភាពមកពីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន។

សម្ដេចក្រឡាហោមបានលើកឡើងថា ក្រុមការងារសិក្សា និងជំរុញកិច្ចដំណើរការ បើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែននេះ គឺមាន ភារកិច្ចសម្របសម្រួលពិភាក្សា និងចរចារជាមួយភាគី នៃបណ្តាប្រទេសជាប់ព្រំដែន ដើម្បី ជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងកម្ពុជា និងបណ្តាប្រទេស ជាប់ព្រំដែន និងធ្វើរបាយការណ៍ជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ដោយ ចាន់ សុធីវង្ស