ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញផ្តល់ភ្លើងបូជាសព អតីតអ្នកកាសែត The Cambodia Daily នៅស្រុកកណ្តាលស្ទឹង

AKP កណ្តាល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព លោក សាំង សុឥន្ទរិទ្ធ អតីតអ្នកព័ត៌មាន កាសែត
The Cambodia Daily ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៥២ឆ្នាំ ដោយរោគាពាធ ដែលពិធីបូជាសពនោះប្រារព្ធធ្វើនៅគេហដ្ឋានសព ផ្លូវជាតិលេខ២ ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាយប់ថ្ងៃទី០៧
ខែមករា ឆ្នាំ២០១៩។

រូបថត៖ខឹម សុវណ្ណារ៉ា