លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយ អតីតនារីជានិវត្តន៍ជនរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានជួបសំណេះសំណាល ជាមួយអតីតនារីជានិវត្តន៍ជនចំនួន៨០នាក់ និង ពិសារអាហារសាមគ្គី ក្នុងពិធីអបអរសាទរខួបលើកទី៤០ នៃការបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្ដ និងដឹងគុណចំពោះស្នា ដៃការងាររបស់អតីតនារីកន្លងមក និងជាការដឹងគុណគោរពស្រឡាញ់របស់ថ្នាក់ដឹកនាំនៅ តែបន្ដជានិច្ច នៅសណ្ឋាគារភ្នំពេញ នាថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិង សេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយស សមាគមនារី និងដើម្បីចូលរួមផ្ដល់កិត្ដិយសជូនដល់បងប្អូននារីក្នុងឱកាសបុណ្យឆ្លង ឆ្នាំសកល ឆ្នាំ២០១៨ ឈានចូល ឆ្នាំ២០១៩ អបអសាទរ ក្នុងឱកាសដែលរាជរដ្ឋាភិបាល ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានឈ្នះឈ្នះ ទុកឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានសិក្សា ឈ្វេងយល់កាន់ តែច្បាស់សម្រាប់កូនចៅជំនាន់ក្រោយនេះផងដែរ។លោកជំទាវ ក៏បានកោតសរសើរចំពោះស្នាដៃការងាររបស់បងប្អូននារី ដោយអ្នកខ្លះ បានពលីជីវិត ខ្លះពិការ ខ្លះមេម៉ាយ ក្នុងន័យការពារបូរណភាពទឹកដី ដោយបានយកអស់ ស្មារតីដោយការទទួលខុសត្រូវខ្ពស់ យកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចទទួល បានជោគជ័យ ក្នុងនាមជាបុគ្គលិកសមាគម និងរាជរដ្ឋាភិបាល បានប្រគល់ជូនហើយទទួល បានលទ្ធផលល្អប្រសើរគួរជាទីមោទន:នាពេលកន្លងមក ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការ ចូលរួមរួមចំណែកកសាងវិបុលភាពសង្គម សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព និងរក្សាបាននូវភាព សុខសាន្ត សុភមង្គល ទុកឱ្យនារីជំនាន់ក្រោយៗយកទៅអនុវត្ដន៍បន្ដឱ្យទទួលបានជោគជ័យ ផងដែរ៕

ដោយ សួស សំរិត