មន្រ្ដីរាជការតាមមន្ទីរ អង្គភាពក្នុងខេត្តកំពត ហាត់សមក្រុមដង្ហែរក្បួន ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤០

AKP កំពត ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — មន្រ្ដីរាជការតាមមន្ទីរ អង្គភាពនានា និងក្រុមព្យុហយាត្រាខេត្តកំពត ប្រមាណជាង១០០នាក់ កំពុងធ្វើការ​ហាត់សមដើរក្បួនដង្ហែរក្បួនព្យុហយាត្រា នៅពហុកីឡដ្ឋានខេត្តកំពត និងចែកឯក​សណ្ឋានជូនដល់ សមាជិក​ទាំងអស់ ដើម្បីត្រៀមចូលរួមអបអរសាទរពិធីបុណ្យខួបលើកទី៤០ ទិវាជ័យជម្នះ ៧មករា(៧មករា ១៩៧៩-៧មករា ២០១៩) ដែលនឹងធ្វើនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។ ពិធីនេះ បានធ្វើឡើង​កាលពី ថ្ងៃ​ព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានខេត្ដកំពត។


ការដង្ហែរក្បួនព្យុហយាត្រាដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤០ ត្រូវបានធ្វើ​ឡើងព្រមគ្នានៅគ្រប់រាជធានី ខេត្ដទូទាំងប្រទេស ដោយសារតែជាមានការរៀបចំធំ ហើយ​សម្រាប់ខេត្តកំពត ការដង្ហែរក្បួននេះ នឹងត្រូវប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងសកម្មពី សំណាក់មន្រ្ដីរាជការ សមាជិក សមាជិកា និងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ អង្គភាព នានាក្នុង​ខេត្ដ​ទាំងមូល ព្រមទាំងស្រទាប់យុវជនដែលជាកម្លាំងស្នូល៕

ដោយ ប្រាក់ លាង