ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកខ្នាតអន្តរជាតិ ដែលត្រូវចូលរួមការប្រណាំងទូក នៅក្រុងតាខ្មៅ

AKP កំពង់ចាម ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ជាមួយក្រុមកីឡាករចំណុះ​ទូកខ្នាតអន្តជាតិ ដែលត្រៀមទៅចូលរួមប្រកួតកីឡាប្រណាំងទូកកាណូត ទូកកាយ៉ាក់ ដើម្បីជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ឆាយ មុត