សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកការប្រកួតវាយកូនហ្គោល អបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងរម្លឹក ខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ —

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡា វាយកូនគោល កម្ពុជា អញ្ជើញបើកការ ប្រកួតកីឡាវាយកូនគោល អបអរពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងរម្លឹក ខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំ អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង ឡាញ់ វិសាល