ក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប រៀបចំកម្មវិធីរាត្រីសប្បុរសធម៌ រៃអង្គាសថវិកា បានចំនួនជាង ៣ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨-

ក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ទីរពេទ្យកុមារអង្គរ រៀបចំកម្មវិធីរាត្រីសប្បុរសធម៌មួយ នៅខេត្តសៀមរាប នារាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរៃអង្គាសថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ដោយប្រមូលបានថវិកាចំំនួនជាង៣ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។

រូបថត៖ ឃុត សៅ