មន្រ្តីជាន់ខ្ពស់ជាច្រើនរូបអញ្ជើញចូលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៥០០នាក់ ជិះកង់កម្សាន្តអបអរពិធីសម្ពោធវិមានឈ្នះឈ្នះ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ —

មន្រ្តីជាន់ខ្ពស់ជាច្រើនរូប អញ្ជើញចូលរួមជិះកង់កម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ ដោយចេញ ដំណើរពីពហុកីឡដ្ឋានជាតិ អូឡាំពិក ឆ្ពោះទៅវិមានឈ្នះឈ្នះ នៅទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍ ឧកញ៉ា លី យ៉ុងផាត់ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប២០ឆ្នាំនៃ នយោបាយ ឈ្នះឈ្នះ បញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា។

រូបថត៖ ឡាញ់ វិសាល