សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញត្រួតពិនិត្យការសាកល្បងត្រៀមសម្រាប់ ពិធីអបអរសាទរខួបលើកទី៤០ ទិវាជ័យជម្នះ៧មករា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ —

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញត្រួតពិនិត្យការសាកល្បង ដើម្បីត្រៀមសម្រាប់ពិធីអបអរសាទរខួបលើកទី៤០ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០១៩ ដែលការសាកល្បងនេះធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

រូបថត៖ ខឹម សុវណ្ណារ៉ា