សម្តេចចៅហ្វាវាំង គង់ សំអុល និងសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យការហាត់សមរបស់កងកម្លាំងប្រដាប់អាវុធ ត្រៀមសម្រាប់ពិធីសម្ពោធវិមានឈ្នះឈ្នះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ —

សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីព្រះបរមរាជវាំង និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញត្រួតពិនិត្យការហាត់សមរបស់កងកម្លាំងប្រដាប់អាវុធ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីត្រៀមសម្រាប់ពិធីសម្ពោធជាផ្លូវការវិមានឈ្នះឈ្នះ និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាម​ស៊ីវិលនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា