ឯកឧត្ដម ម៉ប់ សារិន ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី នៅវិទ្យាស្ថានជាតិអប់រំ សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ នាថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨  និងមានការចូលរួមពីសំណាក់ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខណ្ឌដូនពេញ រួមទាំងប្រជាពលរដ្ឋជាង៧០០នាក់ផងដែរ។

ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា  វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីនៅថ្ងៃនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងនោះរួមមាន៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋាន។

ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា  សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួម មតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុច អសកម្មនានាពេលកន្លងមក ដើម្បីឱ្យរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យមាន តម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។

ឯកឧត្ដមបន្ដថា វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវ បានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះឱ្យរដ្ឋ បាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដង ស្របពេលដែលាឆ្នាំ២០១៨ នេះរដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកាបានចំនួន១១ខណ្ឌរួចមកហើយ ហើយនេះជា ខណ្ឌទី១២ ដែលជាខណ្ឌចុងបញ្ចប់ផងដែរ។ឯកឧត្ដម ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដោះ ស្រាយរាល់កង្វល់ សំណូមពរ ប្រជាពលរដ្ឋ គឺពិតជាដោះស្រាយមិនងាយនឹងអស់ទេ ពោលគឺតែងតែកើតមាន ដូចយើងរៀន អីចឹងដែរ គឺរៀនគ្មានទីបញ្ចប់នោះទេ ដូច្នេះក្នុងនាមអាជ្ញាធរ និងមន្ត្រីជំនាញយើង ត្រូវរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ដែលប្រជាពលរដ្ឋលើកឡើង។

ឯកឧត្ដម ឃួង  ស្រេង បានបន្តថា វាទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលើនេះ មានសំណួរសំណូមពរផ្ទាល់មាត់ចំនួន៥នាក់ និងលាយលក្ខណ៍អក្សរចំនួន៥៩បញ្ហា ដែលនាំឱ្យរដ្ឋបាលរាជធានី មើលឃើញពីចំណុចខ្វះខាត ដើម្បីបន្តដោះស្រាយជូនប្រជា ពលរដ្ឋ។ ក្នុងនាមជាតំណាងប្រជាពលរដ្ឋ យើងត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានតម្លាភាព។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបន្តថា  រដ្ឋបាលរាជធានីភ្នំពេញ សហការជា មួយអន្តរក្រសួងអាចនឹងមានវិធានការម៉ឺងម៉ាតបំផុត ជាមួយនឹងអ្នកចោលសំរាម ផ្តេសផ្តាសនៅតាមទីសាធារណៈ។

ដោយឡែកបញ្ហាអគ្គិសនី ឯកឧត្ដមអភិបាលក៏បានបញ្ជាក់ថា អគ្គិសនីសម្រាប់ផ្គត់ ផ្គង់អាជីកម្មធុនតូចនៅតាមផ្សារគឺមានតម្លៃ៧៤០រៀលក្នុងមួយគីឡូវ៉ាត តែសម្រាប់អគ្គិសនីផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋនៅតាមផ្ទះមានតម្លៃ៤៨០រៀក្នុងមួយគីឡូវ៉ាត នេះជាកាដូថ្មីមួយទៀតរបស់សម្តេចតជោ ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ៕

ដោយ សួស សំរិត