នាវាទេសចរណ៍ COSTA FORTUNA នាំភ្ញៀវទេសចរ និងនាវិកប្រមាណ៤ពាន់នាក់ មកពីប្រទេសសិង្ហបុរី ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ —

នាវាទេសចណ៍បរទេសមួយគ្រឿង មានឈ្មោះ COSTA FORTUNA នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ និង នាវិកប្រមាណជិត៤.០០០នាក់ មកពីប្រទេសសិង្ហបុរី ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីធ្វើទស្សនកិច្ចរយៈ ពេលមួយថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ។

រូបថត៖ ងូ សុមុនី