ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ចំនួន៣២០ហិកតា នៅស្រុកមង្គលបូរី

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ —

ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរ ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ជាង៣២០ហិកតា របស់ប្រជាកសិករនៅក្នុងឃុំគោកបល្ល័ង្គ និងឃុំសំបួរ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

រូបថត៖ ឈុន សារ៉ាត