ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអ្នកជំនាញការជាន់ខ្ពស់កូរ៉េ ប្រចាំក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក មួន ចាង ហ្វាន់ (Moon Jang-Hwan) អ្នកជំនាញការ​ជាន់ខ្ពស់ផ្នែកកិច្ចការ​ផ្លាស់ប្ដូរលើគោលនយោបាយឌីជីថល នៃសាធារណរដ្ឋកូរ៉េ និងជាទីប្រឹក្សា​ក្រសួងព័ត៌មាន ចូលជួប​សម្តែងការគួរសម និង ពិភាក្សាការងារ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា