មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ៖ វិមាន ឈ្នះ ឈ្នះនឹងដាក់ចូលក្នុងកម្មវិធីសិក្សានៃក្រសួង​អបរំ និងកម្មវិធីសិក្សារបស់កងទ័ព

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់ សំណង់វិមានឈ្នះ ឈ្នះ និងជាអគ្គនាយកនយោបាយនិងកិច្ចការបទេសនៃក្រសួងការពារ ជាតិបានថ្លែងឱ្យដឹងថា សំណង់វិមាន ឈ្នះឈ្នះអាចនឹងដាក់ក្នុងកម្មវិធីសិក្សារបស់ ក្រសួង អបរំ យុវជននិងកីឡា និងក្នុងកម្មសិក្សារបស់កងទ័ពនាពេលខាងមុខនេះ ដោយសារវិមាន នេះប្រៀបបានដូចជាមជ្ឈមណ្ឌលផ្ទុកឯកសាររបស់ជាតិទាំងមូល។

ថ្លែងនៅក្នុងសន្និសីទទាក់ទងជុំវិញនៃការសាងសង់វិមាន ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅពីមុខសំណង់វិមាន ឈ្នះ ឈ្នះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា វិមាន ឈ្នះ ឈ្នះនេះគឺតំណាងឱ្យវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែល សម្តេចបានដឹកនាំប្រទេសមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយវិមាននេះ ក៏ជាមជ្ឈ មណ្ឌលដ៏ធំមួយផ្ទុកនូវឯកសារប្រវត្តិសាស្រ្តរបស់កម្ពុជា។សូមបញ្ជាក់ថា  វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ហើយ នឹងត្រូវដាក់សម្ពោធជាផ្លូវការចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែធ្នូឆ្នំា២០១៨​ខាងមុខ​នេះ ខណៈចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ធពិធីខួប២០ឆ្នាំនៃគោលនយបាយឈ្នះ ឈ្នះ​ផងដែរ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបានបន្ថែមថា សំណង់វិមាន ឈ្នះ​ឈ្នះនេះ តំណាងឱ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំង ភាគីវៀតណាមជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុល ពត។ ការសាងសង់វិមាន ឈ្នះ ឈ្នះនេះ គឺដើម្បីរម្លឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះ បង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយរួមទាំងជានិមិត្ដរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជា កេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ៕

ដោយ ខឹម សុវណ្ណារ៉ា