ក្រុមហ៊ុនកូកា-កូឡា បើកបង្ហាញព្រឹត្តិការណ៍ពិព័រណ៍អាហារ Coke Food Fest BBQ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមហ៊ុនកូកា-កូឡាកម្ពុជា  បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យដំបូងគេបំផុត Coke Food Fest BBQ មកកាន់កម្ពុជា  កាលពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងការនាំមកជូននូវក្តីអបអរសាទររីករាយ  ព្រមជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យចងចាំ នាឱកាស​ស្វាគមន៍ឆ្នាំថ្មី ខាងមុខនេះ។   បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីបានឱ្យដឹងថា ការរៀបចំព្រឹត្ដិការណ៍ Coke Food Fest BBQ ជាពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតដំបូងគេមិនធ្លាប់​មានពីមុនមក  ដែលមានស្តង់ម្ហូបអាហារ​ជាង ២០ ទីតាំង សុទ្ធតែមកពីភោជនីយដ្ឋាន BBQ ដែលមាន​កិត្តិនាមល្បីៗបំផុតនៅ​ក្នុងរាជ​ធានី​ភ្នំពេញ រួមជាមួយការប្រគំតន្ត្រីបែប Original Khmer ពីសិល្បករ ល្បីៗជាច្រើនរូបនៅ​ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិព័រណ៍នេះ មានការចូលរួមពីភោជនីយដ្ឋាន BBQ ល្បីៗរួមមាន៖ ពិភព​សាច់អាំង១៦៨  Mastergrill ភូមិសាច់អាំង 16៨ Café Dei Korean BBQ សុជាតា ២ D’s BBQ និងភោជនីយដ្ឋានដែលមានការទទួលស្គាល់ជាច្រើនទៀត។  ទន្ទឹមនេះ ស្តង់ម្ហូប​អាហារ​នីមួយៗ នឹងនាំមកនូវមុខម្ហូបពិសេសប្រចាំហាងរបស់ពួកគេរៀងៗខ្លួន ដោយមានទាំង​អាហារ​សមុទ្រ និងរសជាតិទឹកជ្រលក់ឈ្ងុយឆ្ងាញ់ខុសៗគ្នា។ជាមួយនឹងព្រឹត្ដិការណ៍នេះ ក៏មានការរៀបចំ cokefoodfestkh  នឹងមានផ្តល់​ជូននូវ​សកម្មភាពដ៏រំភើប រីករាយជាច្រើនដូចជា៖ការប្រកួតញ៉ាំលឿនបំផុត,  ស្តង់សម្រាប់ថត​រូប​កូកា-កូឡា ការគូរគំនូរ លើផ្ទៃមុខដោយវិចិត្រករល្បីៗ ជាដើម។ ក្នុងឱកាសនេះផងដែរ  Coke Happiness Machine ក៏រង់ចាំអ្នកទាំងអស់គ្នាលេងល្បែងឈ្នះរង្វាន់ពញាក់​អារម្មណ៍ពីក្រុម​ហ៊ុន​ កូកា-កូឡាផងដែរ៕

ដោយ អ៊ុន រិទ្ធី