កីឡាករអតីតនិស្សិតសាកលវិទ្យាល័យវេទមហាឫសី្ស ជួបជុំប្រកួតកីឡា​នានាប្រចាំឆ្នាំរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ — កីឡាករ ដែលជាអតីតនិស្សិតសាកលវិទ្យាល័យវេទមហាឫស្សី (MVU) បានជួបជុំគ្នា ដើម្បី​លេងកីឡាជាច្រើនមុខ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅកីឡដ្ឋាន អ៊ឹមភើរៀល រាជធានី ភ្នំពេញ ដើម្បីរម្លឹកពីអនុស្សាវរីយ៍ និងលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ប្រចាំឆ្នាំ​របស់ខ្លួន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។  លោក នួន បូរិន្ទ ប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យវេទមហាឫសី្ស MVU ដែលមានទីតាំងនៅស្រុកកំចាយមារ ខេត្ដព្រៃវែង បានមានប្រសាសន៍ថា នេះគឺជាការជួបជុំ​ប្រកួតកីឡាប្រចាំឆ្នាំ ដែលជារម្លឹកនូវសាកលវិទ្យាល័យ ដែលមានទីតាំងនៅតំបន់ដាច់​ស្រយាល ដែលមានអគាធ្វើពីឈើមានភាពកម្សត់កម្រជាមួយគ្នា ដែលធ្វើឱ្យចង ចំាមិនភ្លេច​នូវអនុស្សាវរីយ៍ ទោះបីជាអតីនិស្សិតទាំងអស់រៀននៅជំនាន់ខុសៗគ្នាក៏ពិតមែន ប៉ុន្តែយើង​មានទឹក ចិត្តដូចគ្នា ដើម្បីរម្លឹកនូវការជួបជុំគ្នា តាមរយៈការលេងកីឡាប្រចាំឆ្នាំនេះ។ លោកបន្ដថា ការប្រកួតនេះទទួលបានការឧបត្ថម្ភ គាំទ្រពីដៃគូជាច្រើន ដែលពួកគាត់​ក៏ជាអតីតនិស្សិតគ្រប់ជំនាន់ផងដែរ ដែលទាំងអស់នេះ គឺជាការផ្តល់ប្រ យោជន៍ដល់គ្នា​ទៅវិញទៅមក ក្នុងការប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ទៀតផង។
ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអតីត​និស្សិតសាកលវិទ្យាល័យវេទមហាឫសី្ស បានឱ្យដឹងដែរថា ឯកឧត្តមបាន​បញ្ចប់​ការសិក្សានៅទីនោះ តាំងពីឆ្នាំ១៩៩៧ ប៉ុន្តែយើងតែងធ្វើពិធីជួបជុំគ្នា មហាមិត្ត MVU ជារៀងរាល់ឆ្នាំ ពេញ១ថ្ងៃ ដោយពេលព្រឹក លេងបាល់ទាត់ បាល់ទះ និងបាល់ដក់ជាដើម។ ឯកឧត្ដមបានបញ្ជាក់ថា ការប្រកួតមិត្តភាពនេះគឺមានពានរង្វាន់លើប្រភេទកីឡានីមួយ ពិសេស​គឺបាល់ដក់នេះតែម្តង ដែលមានលក្ខណៈប្លែកបន្តិច និងប្រសិទ្ធនាមឱ្យថា ការប្រកួត​កីឡាបាល់ដក់ ដណ្តើមពានរង្វាន់អធិរាជ MVU ដោយសារឯកឧត្តម ក៏ដូចជាកីឡាករ​ផ្សេងៗទៀតមានវ័យចំណាស់ ដែលប្រើប្រាស់កម្លាំងថាមពលខ្លាំងនោះ ទើបឯកឧត្តមបាន​រៀបចំកីឡាបាល់ដក់នេះ ដើម្បីជួយសម្រួលកុំឱ្យចំណាយ កម្លាំងខ្លាំងពេក ដោយតម្រូវ ឱ្យកីឡាក្នុងក្រុមម្នាក់លេងបានមួយប៉ះប៉ុណ្ណោះ។ ឯកឧត្ដមបានបន្ថែមថា នៅឆ្នាំក្រោយ​ឯកឧត្តម​នឹងកែសម្រួលឱ្យក្នុង១ក្រុម២នាក់ ទៅ៣នាក់ ឬ៤នាក់ និងអាចប្តូរពី១ប៉ះទៅច្រើនប៉ះ ឬលើកឱ្យគ្នាទៅមកជាមុនសិន មុនពេលដក់លួចទៅក្រុមគូប្រកួត ដើម្បីបង្ហាញនូវសាមគ្គី​ភាពក្នុងកីឡា។ចំណែកឯកឧត្តម ម៉ី ប៊ុនរ៉ុង ជំនួយការសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជា​អតីតនិស្សិតដែរនោះបានសម្តែងនូវក្តីរីករាយជាខ្លាំង ដែលឯកឧត្តមបានចូលរួមប្រកួត​កីឡា​បាល់ដក់នេះ ក៏ដូចជាបានជួបជុំគ្នារម្លឹកអនុស្សាវរីយ៍ រិតចំណងសាមគ្គភាពជាមួយគ្នា។
ឯកឧត្តមបានបន្ដថា អ្វីដែលពិសេសនោះ គឺក្រុមឯកឧត្តមបានឈ្នះពានរង្វាន់មិត្តភាព ដែលឯកឧត្តចាត់ទុកថាជាមោទនភាពមួយ ក្នុងការចូលរួលេងកីឡានៃព្រឹត្តិការណ៍​កីឡាមិត្ត​ភាព ដែលរៀបចំឡើងដោយសមាគមអតីតនិស្សិតវេទមហាឫសី្ស នាពេលនេះ៕

ដោយ ហេង ណាលីន