កុមាររើសសំរាមស្ទឹងមានជ័យ បានបញ្ចប់ការសិក្សា និងទទួលលិខិតសរសើរពីអង្គការ Cambodia Childrens Fund

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — កុមាររើសសំរាមស្ទឹងមានជ័យចំនួន៣០នាក់ ទើបតែបញ្ចប់ការសិក្សា និងទទួលលិខិតសរសើរពីអង្គការ Cambodia Childrens Fund ដែលពួកគាត់ជាកុមារ ត្រូវបានអង្គការCambodia Children Fund សង្គ្រោះដំបូងគេពីកន្លែងចាក់សំរាមស្ទឹងមានជ័យ ពីឆ្នាំ២០០៤ និងឆ្នាំ២០០៥ នោះត្រូវបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ។   ពិធីប្រគល់លិខិតសរសើរការសិក្សាដល់និស្សិតចំនួន៣០នាក់បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាNeeson Cripps Academi ស្ទឹងមានជ័យ ក្រោមអធិបតីភាពលោក Scott Neeson នាយកប្រតិបត្តិអង្គការ Cambodia Children.Fund។

លោក Scott Neeson  មានប្រសាសន៍ថា យើងបានឃើញកុមារដែលធ្លាប់ ធ្វើការនៅកន្លែងចាក់សំរាម ឥឡូវពួកគាត់បានក្លាយខ្លួនបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យគឺជាពេលវេលាដ៏រំជួលចិត្តមួយសម្រាប់ខ្ញុំ។ឥឡូវនេះពួកយើងបានមកដល់ចុងបញ្ចប់នៃរង្វង់ជីវិតរបស់ពួកគេហើយដែលត្រូវបន្តជីវិតរបស់គាត់សម្រាប់អនាគតរបស់ពួកគាត់ លោកScott បានបញ្ជាក់ទៀតថា,លោកបានមក កាន់កម្ពុជាជាលើកដំបូងនៅឆ្នាំ២០០៤ហើយបានទៅកាន់កន្លែងចាក់សំរាមតំបន់ស្ទឹងមានជ័យ ហើយបានឃើញស្ថានភាពដ៏ឱ្យរន្ធត់  កុមារទាំងនោះមិនមានអាហារ ញាំគ្រប់គ្រាន់មិនមានឪពុកម្តាយហើយរស់នៅលើគំនរសំរាម។លោកបានខិតខំប្រមូលកុមារទាំងនោះចាកចេញពីកន្លែងដ៏អាក្រក់នោះ ហើយឱ្យពួកគេបានចូលសាលារៀនជាបន្តបន្ទាប់រហូតដល់ពួកគេបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនាពេលនេះទៀតផង។ និសិ្សតបានបញ្ចប់ការសិក្សាថ្នាក់មានពីរវគ្គ មានចំនួន៩០នាក់ក្នុងនោះនិសិ្សតស្រីមានចំនួន៩០ភាគរយនិស្សិតប្រុសមានចំនួន១០ភាគរយ។

សូមបញ្ជាក់ថា អង្គការCambodia Children Fund បានបង្កើតឡើងនៅឆ្នាំ២០០៣ធ្វើការក្នុងសហគមន៍ដែលនៅក្បែរអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យជាកន្លឺងដែលកុមារជាច្រើននឹងគ្រួសាររបស់ពួកគេធ្លាប់ធ្វើការនិងរស់នៅ។ចាប់ផ្តើមពីឆ្នាំ២០០៣រហូតដល់បច្ចុប្បន្ននេះកុមារចំនួនជាង២០០០នាក់បាននិងកំពុងសិក្សាចាប់ពីសាលាបឋមសិក្សារហូតដល់អនុវិទ្យាល័យនិងវិទ្យាល័យចំណែកសិស្សដែលត្រូវបញ្ចប់វិទ្យាល័យអង្គការ CCFបានជួយឧបត្ថម្ភបន្តការសិក្សានៅសាកលវិទ្យាល័យឯកជន៕

​ដោយ​សំ សាម៉ន